គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម សាយ ឈុំ ប្រធានស្តីទីព្រឹទ្ធសភា អញ្ជើញជាអធិបតីក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅឃុំជម្ពូព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
2012-12-02 08:55:42

កាលពីព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១២ ឯកឧត្តម សាយ ឈុំ ប្រធានស្តីទីព្រឹទ្ធសភា និងជាតំណាង​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា អធិបតីភាព​ក្នុងពិធី​សំណេះសំណាល និងចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ចំនួន៨៤០គ្រួសារ នៅឃុំជម្ពូព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់​ស្ពឺ​ដោយមានការចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ក្នុងខេត្ត ក្រុមយុវជន ស្ម័គ្រចិត្តសម្តេចតេជោ និងប្រជាពលរដ្ឋដែលត្រូវទទួលប័ណ្ណកម្មសិទ្ធិដីធ្លី។
ឯកឧត្តម សត្យា វុធ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា វត្តមានរបស់ឯកឧត្តម សាយ ឈុំ ប្រធានស្តីទីព្រឹទ្ធសភា នាឱកាសនេះគឺបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​ ជីវភាព រស់នៅសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គ្រប់កាលៈទេសៈ។ ហើយសកម្មភាពនេះគឺជាមហាករុណា ទិគុណដ៏ថ្លៃថ្លាបំផុតមិនអាចកាត់ថ្លៃបានចំ​ពោះ​ ប្រជាពលរដ្ឋ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦