គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្ដម អន ស៊ុំ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមរំលែកទុក្ខពិធីបុណ្យសព ឯកឧត្ដម ឧត្ដមសេនីយ៍ឯក កែវ សាមួន
2012-11-27 07:58:28

ឯកឧត្ដម អន ស៊ុំ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមរំលែកទុក្ខពិធីបុណ្យសព ឯកឧត្ដម ឧត្ដមសេនីយ៍ឯក កែវ សាមួន នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២

កាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការ មហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ ហៅកាត់​គណៈ​ក​ម្មការ​ទី៤ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ សាមួន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៣ ដែលបានទទួល​មរណភាព កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ វេលាម៉ោង ១០:៣០នាទីព្រឹក ក្នុងជន្មាយុ៥៩ឆ្នាំ ដោយ​រោគាពាធ ដែលប្រារព្ធធ្វើបុណ្យនៅគេហដ្ឋានសព ផ្ទះលេខ៤២ ផ្លូវលេខ៨៦ សង្កាត់បឹងកេងកង៣ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ៕ 

រូបភាពៈ នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទ៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦