គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទេព ងន អនុញ្ញាតឲ្យអ្នកវិនិយោគទុនជប៉ុន ចូលជួបនិងធ្វើសវនាការ
2012-11-07 09:36:37

នាព្រឹកថ្ងៃទី០៧  ខែវិច្ឆិកា  ឆ្នាំ២០១២ នៅវិមានព្រឹទ្ធសភា ឯកឧត្តម ទេព ងន អនុប្រធាន​ទី២​ព្រឹទ្ធសភា​បានអនុញ្ញាតឲ្យគណៈប្រតិភូ អ្នកវិនិយោគទុនជប៉ុនដឹកនាំដោយលោក Nobuyuki Takei នាយកប្រតិបត្តិក្រុមហ៊ុន Nihon AguriCo.,Ltd ចូលជួបធ្វើសវនាការ និង សម្តែងការគួរសម។

 ឯកឧត្តម ទេព ងន អនុប្រធានទី២​ ព្រឹទ្ធសភាបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូអ្នកវិនិយោគទុនជប៉ុនដែលបានមក ធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា។

ក្នុងនាមព្រឹទ្ធសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាឯកឧត្តមអនុប្រធានទី២​ ព្រឹទ្ធសភាបានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានផ្តល់ជំនួយជាច្រើន​ដល់ព្រឹទ្ធសភាកម្ពុជាដូចជាអគារ សម្ភារបរិក្ខាការិយាល័យជាច្រើន ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ជាពិសេសក្នុងការផ្តល់ជំនួយឧបត្ថម្ភសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ ថ្នល់ អគារ ស្ពាន់ជា ច្រើនដើម្បីសា្តអភិវឌ្ឍន៍ប្រទសកម្ពុជាឲ្យមានការរីកចម្រើនលើគ្រប់វិស័យ​។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦