គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចូលរួម ជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាស្តីពី បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នីតិកាលទី៣ នៃព្រះរាជាណា​ចក្រកម្ពុជា
2012-10-24 01:49:55

ពិធី បើកសិក្ខាសាលា ស្តីពីបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នីតិកាលទី៣ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ ព្រឹទ្ធសភា នាថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ៧:៣០នាទី នៅវិមានរដ្ឋចំការមន

កាលពីព្រឹកថ្ងៃទី២៤​ខែតុលាឆ្នាំ២០១២​ នៅវិមានព្រឹទ្ធសភា ឯកឧត្តម សាយ ឈុំ អនុ​ប្រធានទី​១​ព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្តីពី ការផ្សព្វ​ផ្សាយ​​​បទប​ញ្ជាផ្ទៃក្នុង​ព្រឹទ្ធសភា​នីតិកាលទី៣នៃព្រះរាជាណាចក្រកម្ពុជាដែល​រៀបចំឡើង​ដោយ​គណៈ​​កម្មការនីតិកម្ម​ និងយុត្តិធម៌​ព្រឹទ្ធសភា សហការ​ជាមួយនឹងអគ្គ​លេខាធិ​ការ​ដ្ឋាន​ព្រឹទ្ធសភា ឧបត្ថម្ភ​ដោយវិទ្យាស្ថានសភាកម្ពុជា មជ្ឈមណ្ឌលសម្រាប់​ទេសន្តរ​ប្រវេសន៍អន្តរជាតិ និងការ​អភិវឌ្ឍ​នៃរដ្ឋាភិបាលអាល្លឺម៉ង់ និងទីភ្នាក់ងារ អាល្លឺម៉ង់សម្រាប់ការ​អភិវឌ្ឍអន្តរជាតិកម្ពុជាដែលមាន​ការចូលរួមពីសមាជិក សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា​ ក្រុមប្រឹក្សា​ធម្មនុញ្ញ និងថ្នាក់ដឹកនាំ គ្រប់គ្រងតាមអង្គភាពចំណុះ​អគ្គលេខាធិការ​ដ្ឋានព្រឹទ្ធសភា​ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦