គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទេព ងន ជួបធ្វើសវនាការជាមួយនឹងគណៈប្រតិភូព្រឹទ្ធសភាថៃ
2012-09-28 15:24:13

ជំនួបពិភាក្សា​រវាង ឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា ជាមួយឯកឧត្តមសេនីយ៍ឯក ហ្វាយ៉ាប់ ថងជុន សមាជិកព្រឹទ្ធសភា និងប្រធានក្រុមមិត្តភាពសភាថៃ-កម្ពុជា នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១២ វិមានរដ្ឋចំការមន​ ព្រឹទ្ធសភា

នៅរសៀលថ្ងៃទី២៨  ខែកញ្ញា  ឆ្នាំ២០១២ នៅវិមានព្រឹទ្ធសភា ឯកឧត្តម ទេព ងន អនុប្រធាន​ទី២​ព្រឹទ្ធសភា​ បានអនុញ្ញាតឲ្យឯកឧត្តមវរសេនីយ៍ឯក ហ្វាយ៉ាប់ ថងជុន សមាជិក ព្រឹទ្ធសភា និងជាប្រធានមិត្តភាពថៃ-កម្ពុជា ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម។

 ឯកឧត្តម ទេព ងន អនុប្រធានទី២​ព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម​វរសេនីយ៍ឯក ហ្វាយ៉ាប់ ថងជុន សមាជិកព្រឹទ្ធសភា និង គណៈប្រតិភូ ដែលបានមក បំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ហើយតាមរយៈដំណើរទស្សនកិច្ចនេះឆ្លុះបញ្ចាំងឲ្យ​នូវការរឹតចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ រវាងប្រជាជន និងប្រទេសទាំងពីរ ជាពិសេសរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរពីព្រោះថាប្រទេសយើងទាំងពីរគឺជាអ្នកជិតខាងគ្នា ​មានវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ ប្រហាក់ប្រហែលគ្នា។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦