គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈកម្មការទី៥ព្រឹទ្ធសភា អញ្ជើញចុះស្វែងយល់អំពី ការអនុវត្ដន៍ ច្បាប់អន្ដោប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាន នៅខេត្ដព្រៃវែង និងខេត្ដស្វាយរៀង
2011-09-07 00:00:00

ដើម្បីបំពេញមុខងារទាំងបីរបស់ខ្លួន គឺមុខងារនីតិកម្ម មុខងារតាមដាន និងមុខងារផ្ដល់ព័ត៌មាន កាលពីថ្ងៃទី២២-២៥ ខែសីហា ឆ្នាំ២០១១ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្ដិការអន្ដរជាតិ ឃោសនាការ និងព័ត៌មាន ដែលហៅកាត់គណៈកម្មការទី៥ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្ដម ជា គីម អនុប្រធានគណៈកម្មការទី៥ បានអញ្ជើញ ចុះសិក្សាស្វែងយល់អំពីការអនុវត្ដន៍ច្បាប់អន្ដោប្រវេសន៍ និងការ ផ្សព្វផ្សាយព័ត៌មាន នៅខេត្ដព្រៃវែង និងខេត្ដស្វាយរៀង ។

នៅក្នុងដំណើរបេសកកម្មនេះ គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាមួយ នឹងអាជ្ញាធរខេត្ដ មន្ទីរព័ត៌មានខេត្ដ ស្នងការនគរបាលខេត្ដ នគរបាលអន្ដោប្រវេសន៍ និងមន្ដ្រីពាក់ព័ន្ធ ផ្សេងៗទៀត ដើម្បីស្ដាប់សេចក្ដីរាយការណ៍អំពីការអនុវត្ដច្បាប់អន្ដោប្រវេសន៍ ការគ្រប់គ្រងជនបរទេស ការ ផ្សព្វផ្សាយព័ត៌មាន ការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋព្រមទាំងចុះពិនិត្យមើលសកម្មភាពចេញចូលរបស់ភ្ញៀវ ទេសចរណ៍ជាតិ និងអន្ដរជាតិ នៅច្រកព្រំដែនអន្ដរជាតិបន្ទាយចក្រី ស្រុក ព្រះស្ដេច  ខេត្ដព្រៃវែង និងច្រកទ្វារ ព្រំដែនអន្ដរជាតិព្រៃវល្លិ៍ ស្រុកកំពង់រោទិ៍ និងច្រកទ្វារព្រំដែនអន្ដរជាតិបាវិត ក្រុងបាវិត ខេត្ដស្វាយរៀង ។

បន្ទាប់ពីបានស្ដាប់សេចក្ដីរាយការណ៍របស់អាជ្ញាធរ មន្ទីរពាក់ព័ន្ធក្នុងខេត្ដទាំងពីររួចមក ឯកឧត្ដម ជា គីម អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភាបានមាន ប្រសាសន៍ បញ្ជាក់អំពីគោលបំណងនៃបេសកកម្ម របស់គណៈកម្មការ គឺសំដៅសិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅលើវិស័យជំនាញរបស់ខ្លួន ដូចជាការអនុវត្ដន៍​ ច្បាប់អន្ដោប្រវេសន៍ ការគ្រប់គ្រងជនបរទេស សកម្មភាពគ្រប់គ្រង ពលករ ខ្មែរឆ្លងដែនទៅធ្វើការនៅបរទេស ការផ្សព្វផ្សាយព័ត៌មានតាមរយៈវិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្ដី និងការទទួល ព័ត៌មានរបស់ប្រជាពលរដ្ឋ នៅក្នុងខេត្ដទាំងពីរ ព្រៃវែង និងខេត្ដស្វាយរៀង ដើម្បីធ្វើរបាយការណ៍សម្រាប់ដាក់ជូនដល់គណៈកម្មាធិការ​អចិន្ដ្រៃយ៍ព្រឹទ្ធសភា។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្ដម ក៏បានវាយតម្លៃខ្ពស់ ចំពោះការខិតខំ ប្រឹងប្រែងក្នុងការ​អនុវត្ដន៍​ច្បាប់អន្ដោប្រវេសន៍ ទប់ស្កាត់សកម្មភាពពលករឆ្លងដែនដោយខុសច្បាប់ និងអនុវត្ដន៍រាល់សកម្មភាព​នានា ដែលជាកក្តាធ្វើឲ្យមានការ អភិវឌ្ឍន៍របស់ខេត្ដ​ ។ ព្រមជាមួយគ្នានោះ ឯកឧត្ដម បានជំរុញឲ្យអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធនានាក្នុងខេត្ដ បន្ដអនុវត្ដន៍ការងារបន្ថែមទៀត ដើម្បីធ្វើឲ្យមាន សន្ដិសុខ សុវត្ថិភាព និងកិច្ចសហប្រតិបត្ដិការល្អរវាងប្រទេសកម្ពុជាយើងជាមួយនឹងប្រទេសជិតខាង ដែលជាប្រទេស ភូមិផង​របង- ជាមួយ សជាបងប្អូន ជាពិសេសត្រូវយក ចិត្ដទុកដាក់តាមដាន និងសិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅរាល់​អត្ថបទច្បាប់នានា ដែលទើបនឹងអនុម័តចូល ជាធរមាន ដើម្បីជាភាពងាយស្រួល ក្នុងការបំពេញ កាតព្វកិច្ច​ជូនជាតិមាតុភូមិ ។

 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦