គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភាជួប អគ្គនាយកដ្ឋានពន្ធធនាគារ នៃក្រសួងមហាផ្ទៃ
2011-08-30 04:02:14

កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១១  គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយលោក ជំទាវ ម៉ែន ម៉ាលី ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បាន អញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយអគ្គនាយកដ្ឋានពន្ធធនាគារនៃក្រសួងមហាផ្ទៃ ស្ដីពី “ការអភិវឌ្ឍន៍វិស័យពន្ធធនាគារនៅកម្ពុជា” នៅទីស្ដីការ ក្រសួងមហាផ្ទៃ   ។

ឯកឧត្ដម  គុយ ប៊ុនសន អគ្គនាយកពន្ធធនាគារបានមានប្រសាសន៍ថា បច្ចុប្បន្ននេះនៅប្រទេសកម្ពុជា មានពន្ធធនាគារចំនួន ២៥ ក្នុងនោះមាន ០៤ ជាពន្ធធនាគារ កណ្ដាល ថ្នាក់ជាតិហៅថាមណ្ឌលអប់រំកែប្រែទី១ ទី២ ទី៣ និងទី៤ និង ២៣ទៀតជាពន្ធធនាគារថ្នាក់មូលដ្ឋានហៅថាមណ្ឌលអប់រំកែប្រែរាជធានីខេត្ដក្រោមការ គ្រប់គ្រងរបស់ក្រសួងមហាផ្ទៃហើយគិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១១ ជនជាប់ឃុំទូទាំងប្រទេសមានចំនួន ១៥.៣៤៤នាក់ ក្នុងនោះមានស្រី ១.១៧៦នាក់ ។ ឯកឧត្ដមបានគូសបញ្ជាក់ថា  ផ្ដើមចេញពីលទ្ធផលនៃការ អនុវត្ដគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពរបស់ រាជរដ្ឋាភិបាល នៅឆមាសទី១ ឆ្នាំ២០១១នេះ អត្រាជន ជាប់ឃុំបានកើនឡើង ៥.០០០នាក់ ហើយនឹងបន្ដកើនឡើងឥតឈប់ឈរជាលំដាប់ដែលអគ្គនាយកដ្ឋាន     ពន្ធធនាគារអាចព្យាករណ៍បានថា ចំនួនជនជាប់ក្នុង ពន្ធធនាគារ ទូទាំងប្រទេស អាចនឹងកើនឡើងដល់  ២៥.០០០នាក់ ទៅ៣០.០០០នាក់ សម្រាប់បីឆ្នាំខាងមុខ ដែលបណ្ដាលឲ្យពន្ធធនាគារទូទាំងប្រទេសមាន បញ្ហាចង្អៀតខ្លាំង ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦