គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ព្រឹទ្ធសភាទទួលអំណោយសម្ភារការិយាល័យពីសាធារណរដ្ឋប្រជាមានិតចិន
2011-10-15 00:00:00

  

កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១១ នៅវិមានព្រឹទ្ធសភា ឯកឧត្ដម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា  បានអញ្ជើញជាអធិបតីភាព​ក្នុងពិធី​ចុះហត្ថលេខា ប្រគល់-ទទួលអំណោយសម្ភារការិយាល័យ​មាន កុំព្យូទ័រចំនួន៩៧គ្រឿង និងម៉ាស៊ីនត្រជាក់ចំនួន៩៧គ្រឿង ដែលជាអំណោយ​របស់​សាធារណរដ្ឋប្រជាមានិតចិន ផ្តល់ជូនស្ថាប័ន ព្រឹទ្ធសភានៃព្រះរាជា​ណា​​ចក្រកម្ពុជា ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាប្រធាន គណៈកម្មការ​ ជំនាញទាំង៩ ព្រឹទ្ធសភា និង ឯកឧត្ដម  Pan GuanXue ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ព្រមទាំង ថ្នាក់ដឹកនាំ គ្រប់គ្រង អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

ឯកឧត្ដម ទេព ងន បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលតែងតែបានយក ចិត្ដទុកដាក់ ក្នុងការផ្ដល់ជំនួយ សម្រាប់ ការកសាង ហេដ្ឋារចនាសម្ព័ន្ធដល់រាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ក្នុងនោះ ប្រទេសចិនក៏បានជួយដល់ព្រឹទ្ធសភា មានអគារធ្វើការរបស់ សមាជិក សមាជិកា ព្រឹទ្ធសភាបណ្ណាល័យ ប្រព័ន្ធផ្លូវលូទឹក សម្ភារការិយាល័យ សួនច្បារ ។ល។  ហើយប្រទេសចិនក៏នៅតែបន្ដ ផ្ដល់នូវមូលដ្ឋាន សម្ភារៈមធ្យោបាយផ្សេងៗ ដើម្បីជួយឲ្យព្រឹទ្ធសភាមានដំណើរការល្អ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦