គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្ដម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកអង្គសិក្ខាសាលា ស្ដីពី “ការរៀបចំរចនាសម្ព័ន្ធស្ថាប័នថ្នាក់ក្រោមជាតិ”
2011-08-24 02:43:54

កាលពីថ្ងៃទី០៩  ខែសីហា ឆ្នាំ២០១១  ឯកឧត្ដម អ៊ុក  ប៊ុនឈឿន ប្រធាន​គណៈ​កម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុង​ពិធីបើកអង្គ​សិក្ខាសាលា​ស្ដីពី “ ការរៀប​ចំ​រចនាសម្ព័ន្ធ​ស្ថាប័នថ្នាក់ក្រោម​ជាតិ ដែលរៀបចំឡើងដោយអគ្គលេខា​ធិការដ្ឋានព្រឹទ្ធសភា ក្រោមការជួយ​ឧបត្ថម្ភ​ពីមូលនិធិ​ខុនរ៉ានដិនណៅ​អ៊ែរ នៅ​សាល​សិក្ខា​សាលាបណ្ណា​ល័យព្រឹទ្ធសភា ​​ដែលមានការចូលរួមពីសមាជិកសមាជិកាព្រឹទ្ធសភាមន្ដ្រីថ្នាក់ដឹកនាំ អង្គភាពចំណុះ​អគ្គលេខាធិការ​​​ដ្ឋានព្រឹទ្ធសភា ​ក្រសួងមន្ទីរ​ពាក់​ព័ន្ធ ព្រមទាំងប្រធាន​សមាគម​ក្រុម​​ប្រឹក្សា​ឃុំ-សង្កាត់​ ជាតំណាងមកពី​ខេត្ដ​នីមួយៗ ​ទូទាំង​​ប្រទេស​សរុបចំនួន១៤៨នាក់។

ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលាឯកឧត្ដម អ៊ុក ប៊ុនឈឿន ប្រធានគណៈ​កម្មការទី៦ព្រឹទ្ធសភា បានមានប្រ​សាស​ន៍ថា ការរៀបចំសិក្ខាសាលា​ឡើង​ ដើម្បី​ស្វែង​យល់​ឲ្យកាន់តែច្បាស់ថែមទៀតនូវ​យន្ដការនៃ ការរៀបចំរចនា​សម្ព័ន្ធ​ស្ថាប័ន​ថ្នាក់​ក្រោម​ជាតិសំដៅប្រមូលផ្ដុំគំនិតបញ្ញា និងចែករំលែកចំណេះដឹង ចំណេះ​ធ្វើ​ ព្រម​ទាំង​គន្លឹះ​សំខាន់ៗក្នុងការរួមចំណែក​​លើកកម្ពស់​ការអនុវត្ដ​គោល​ការណ៍​នយោបា​យវិមជ្ឈការ និង​វិសហ- មជ្ឈការនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង​ ព្រោះថា​ការ​អភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យនៅថ្នាក់​ក្រោមជាតិតម្រូវ​ឲ្យមានការរៀបចំរដ្ឋបាលនីមួយៗជារដ្ឋបាលឯកភាពតាមគោលការណ៍នៃភាពជាតំណាងសាធារណៈស្វ័យភាព របស់​មូល​ដ្ឋាន ការពិគ្រោះយោប​ល់ ការចូលរួម ការឆ្លើយតប​គណនេយ្យភាព ​និងការលើក​កំពស់គុណភាពនៃ ជីវភាព​របស់ប្រជាជន​។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦