គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្ដម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា អនុញ្ញាតឲ្យសមាគមនាវាយុវជន អាស៊ី អាគ្នេយ៍កម្ពុជា ចូលជួបសម្ដែងការគួរសម
2011-10-14 00:00:00

កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១១ នៅវិមានព្រឹទ្ធសភា ឯកឧត្ដម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បានអនុញ្ញាតឲ្យប្រតិភូ សមាគមនាវា យុវជនអាស៊ីអាគ្នេយ៍ កម្ពុជា ចំនួន២៩នាក់ ដឹកនាំដោយ លោក ធាម រតនៈ ប្រធានប្រតិភូនៃកម្មវិធីនាវា យុវជនអាស៊ីអាគ្នេយ៍លើកទី៣៨ ចូលជួបសម្ដែងការគួរសមនិង សុំអនុសាសន៍មុនពេល ដែលប្រតិភូសមាគម នាវាយុវជនអាស៊ី អាគ្នេយ៍កម្ពុជា ទៅចូលរួមកម្មវិធីនាវាយុវជន អាស៊ីអាគ្នេយ៍ លើកទី ៣៨ ។

ឯកឧត្ដម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានផ្ដល់ អនុសាសន៍ ដល់យុវជនទាំងអស់ខិតខំយក ចិត្ដទុកដាក់សិក្សាស្វែងយល់ ឲ្យច្បាស់អំពី សីលធម៌ វប្បធម៌ ប្រពៃណី ប្រវត្ដិសាស្ដ្រ និង នយោបាយរបស់ ប្រទេសជាតិ  ដើម្បីជាមូលដ្ឋានសម្រាប់យកទៅផ្សព្វផ្សាយ និងបង្ហាញទៅ ដល់ក្រុមយុវជន នៃបណ្ដា ប្រទេសប្រជាជាតិ អាស៊ាន និងប្រទេសជប៉ុន ឲ្យបានយល់ដឹង និងស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់ ជាពិសេស បង្ហាញឲ្យគេដឹងពី ការរីកចម្រើន វិស័យទេសចរណ៍ និងបង្ហាញថាប្រទេសកម្ពុជាបច្ចុប្បន្នមានសន្ដិភាព ស្ថិរភាពនយោបាយ ពេញលេញទូទាំងប្រទេស។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦