គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្ដម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពក្នុងពិធីបើក សន្និសីទស្ដីពី “រដ្ឋធម្មនុញ្ញ និង ការទទួលបានយុត្ដិធម៌ សម្រាប់ស្ដ្រី”
2011-10-17 00:00:00

កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១១ ឯកឧត្ដម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើក សន្និសីទស្ដីពី “រដ្ឋធម្មនុញ្ញ និងការទទួលបានយុត្ដិធម៌ សម្រាប់ ស្ដ្រី” ដែលរៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រោមកិច្ច សហការជាមួយ អង្គការ កិច្ច សហប្រតិបត្ដិការ អភិវឌ្ឍន៍អាល្លឺម៉ង់ និងមូលនិធិខុនរ៉ាដអាឌិន ណៅអ៊ែរ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ភ្នំពេញ ដោយមានការចូលរួម ពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា មន្ដ្រីរាជការ ក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិលពាក់ព័ន្ធ និងនិស្សិតមកពីគ្រឹៈស្ថាន សិក្សានានា សរុប ចំនួន១៨៤នាក់។

ថ្លែងក្នុងឱកាសបើកសន្និសីទ ឯកឧត្ដម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានមានប្រសាសន៍ថា រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ បានបើកទំព័រ ប្រវត្ដិសាស្ដ្រ ថ្មី របស់កម្ពុជា និងឆ្លុះបញ្ចាំងឲ្យឃើញថា កម្ពុជាទទួលបាន សន្ដិភាពបន្ទាប់ពីសង្គ្រាមទុក្ខវេទនា និងវិបត្ដិជាច្រើនទស្សវត្សរ៍ កន្លងមក។ យើងគួរកត់សំគាល់ថារដ្ឋធម្មនុញ្ញ តែងតែធានា និងលើកនូវគោលការណ៍ សំខាន់ៗជាច្រើនសម្រាប់ថ្ងៃអនាគត។ ជាក់ស្ដែងមាត្រា១នៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ បានចែង អំពីគោលការណ៍ចម្បងរបស់រដ្ឋ ដែលតម្រូវឲ្យព្រះរាជាណាចក្រកម្ពុជាគោរព របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ប្រជាធិបតេយ្យសេរី ពហុបក្ស។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦