គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គូបាគាំទ្រកម្ពុជាជាបេក្ខភាពសមាជិកមិនអចិន្ដ្រៃយ៍ក្នុង ក្រុមប្រឹក្សាសន្ដិសុខអង្គការ សហប្រជាជាតិ
2011-08-20 00:00:00

សម្ដេចអគ្គមហាធម្មពោធិសាល   ជា ស៊ីម ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឲ្យលោកជំទាវ Gilda   loper Arminteros ឯកអគ្គរដ្ឋ ទូតនៃសាធារណរដ្ឋ គូបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួប ធ្វើសាវនាការ និងជំរាបលាក្នុងឱកាសដែលលោកជំទាវបញ្ចប់ បេសកកម្មការ ទូតរយៈពេល០៤ឆ្នាំនៅកម្ពុជានៅ គេហដ្ឋានសម្ដច កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១១ ។

សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភាបាន សម្ដែងនូវសេចក្តីសង្ឃឹមថា សាធារណរដ្ឋគូបានឹងបន្ដការជួយគាំទ្រ ដល់កម្ពុជា ពិសេសគាំទ្រ បេក្ខភាព កម្ពុជាជាសមាជិកមិន អចិន្ដ្រៃយ៍ នៃក្រុមប្រឹក្សាសន្ដិសុខនៃអង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០១៣-២០១៤ ។ សម្ដេចបានកោតសរសើរនិង វាយតម្លៃខ្ពស់ ចំពោះអាណត្ដិបេសកកម្ម ការទូតរបស់លោកជំទាវនៅកម្ពុជា  ដែលបានបង្ហាញឲ្យឃើញពីការខិតខំ ក្នុងការងារការទូតទទួល ជោគជ័យទាំង ការពង្រឹងពង្រីកចំណងទាក់ទង មិត្ដភាព សាមគ្គីភាព កិច្ចសហប្រតិបត្ដិ ការលើគ្រប់វិស័យក៏ដូចជាការពង្រឹង ចំណងទាក់ទង រវាងបក្សប្រជាជននិងរដ្ឋាភិបាល ប្រទេសទាំងពីរ កម្ពុជា-គូបា  សម្ដេចបានថ្លែងអំណរគុណដល់ប្រជាជន និង រដ្ឋាភិបាលនៃសាធារណរដ្ឋគូបាដែលតែងតែជួយឧបត្ថម្ភគាំទ្រ ជានិច្ចក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា  ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦