គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយ ឯកឧត្ដម ចូ យុងខាង សមាជិកគណៈអចិន្ដ្រៃយ៍នៃការិយាល័យនយោបាយចិន
2011-08-20 00:00:00

សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភាបាន អនុញ្ញាតឲ្យគណៈប្រតិភូជាន់ខ្ពស់ បក្សកុំម្មុយនីស្ដចិន ដឹកនាំដោយ ឯកឧត្ដម ចូ យុង ខាង សមាជិកគណៈអចិន្ដ្រៃយ៍នៃ ការិយាល័យ នយោបាយ និងជាលេខានៃគណៈកម្មាធិការកិច្ចការនយោបាយ និងច្បាប់នៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្ដចិន ចូលជួបធ្វើ សវនាការ និងសម្ដែងការគួរសមនៅវិមានព្រឹទ្ធសភា កាលពីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១១ ។

ក្នុងជំនួបពិភាក្សារវាងសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និង ឯកឧត្ដម ចូ យុងខាង មានគោលបំណង ពង្រឹងពង្រីកនូវចំណង សាមគ្គីភាពមិត្ដ ភាពជាប្រពៃណី និងកិច្ចសហប្រតិបត្ដិ ឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីឧត្ដមប្រយោជន៍ ជាតិ បក្ស ប្រជាជន និងរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-ចិន ។ ភាគីទាំងពីរ បានព្រមព្រៀងគ្នានឹងតម្រង់ទិស ការអភិវឌ្ឍន៏ទំនាក់ទំនងពង្រឹង និងជំរុញថែមទៀត នូវការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្ដិការ រវាងប្រទេសទាំងពីរ ដោយឈរលើ គោលការណ៍ ៤ខ ស្ដីពីឯករាជ្យ   សមភាព ការគោរពគ្នាទៅវិញទៅមក និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦