គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្ដេច ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស អនុប្រធានទី១ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យឯកអគ្គរាជទូតថៃ ចូលជួបធ្វើសវនាការ
2011-08-15 00:00:00

សម្ដេច ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស អនុប្រធានទី១ព្រឹទ្ធសភា បានព្រះរាជានុញ្ញាតឲ្យឯកឧត្ដម សំពង់ សានងួនប៊ុន (Sompong SANGUANBUN) ឯកអគ្គរាជទូតថ្មីនៃព្រះរាជាណាចក្រថៃប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា ចូលជួបធ្វើសវនាការ និងសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា កាលពីថ្ងៃ ទី១៥ ខែសីហា ឆ្នាំ២០១១ ។

សម្ដេច ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស បានមានព្រះបន្ទូលវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូត របស់ឯកឧត្ដមនៅកម្ពុជា ហើយសម្ដេចសង្ឃឹមថាតាមរយៈបេសកកម្មនេះ ឯកឧត្ដមឯកអគ្គរាជទូតនឹងខិតខំ​ ធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ នឹងត្រូវបានផ្សាភ្ជាប់ឡើងវិញ​ប្រកបដោយមិត្ដភាព និងកិច្ចសហប្រតិបត្ដិការទ្វេភាគីដ៏ល្អ ជាពិសេសព្រំដែនរវាង ប្រទេសទាំងពីរនឹងត្រូវ​ក្លាយជា​តំបន់មួយប្រកបដោយសន្ដិភាព មិត្ដភាព និងកិច្ចសហប្រតិបត្ដិការ លើគ្រប់វិស័យ ដើម្បីជាប្រយោ-​ជន៍​ទៅវិញទៅមករវាងប្រជាជន និងប្រទេសទាំងពីរកម្ពុជា-ថៃ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦