គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្ដេចស៊ីសុវត្ថិជីវ័នមុនីរ័ក្សអនុប្រធានទី១ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បំពាក់គ្រឿងឥស្សរិយយសជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដវៀតណាម
2011-08-13 00:00:00

សម្ដេចស៊ីសុវត្ថិជីវ័នមុនីរ័ក្ស អនុប្រធានទី១ព្រឹទ្ធសភា បានយាងជាអធិបតីភាពក្នុង ពិធីបំពាក់គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ និងថ្នាក់មហាសេនាជូនដល់ក្រុមគ្រូ ពេទ្យស្ម័គ្រចិត្ដសប្បុរសនៃ ក្ដីសង្ឃឹមទីក្រុងហូជីមីញប្រទេសវៀតណាមដឹកនាំ ដោយលោកង្វៀងធីមីហ្វឿក ប្រធានក្រុមគ្រូ ពេទ្យស្ម័គ្រចិត្ដសប្បុរសនៃក្ដីសង្ឃឹមទីក្រុងហូជីមីញប្រទេសវៀតណាម នៅវិមានព្រឹទ្ធសភា​ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១១ ។

សម្ដេចស៊ីសុវត្ថិជីវ័នមុនីរ័ក្សមានព្រះបន្ទូលស្វាគមន៍ និងថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ដរបស់ប្រទេសវៀតណាមដែលបានចំណាយ ពេលវេលាដ៏មាន តម្លៃមកជួយពិនិត្យនិងព្យាបាលជំងឺជូន​ប្រជាពលរដ្ឋកម្ពុជាតាមរយៈទំនាក់ទំនងសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្ដិការល្អរវាងប្រទេស ទាំងពីរកម្ពុជា-វៀតណាម សម្ដេចសង្ឃឹមនិងជឿជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដសប្បុរសនៃក្ដីសង្ឃឹមទីក្រុងហូជីមីញ​ប្រទេសវៀតណាមនឹងនៅតែបន្ដជួយពិនិត្យ និងព្យាបាលជំងឺដល់ ប្រជាពលរដ្ឋ កម្ពុជាបន្ដទៀត ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦