គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូសភាចុះសាកសួរសុខទុក្ខ កុមារកំព្រា ចាស់ជរា និងជនពិការ
2011-06-07 04:27:25

ក្នុងឱកាសទិវាកុមារអន្ដរជាតិ១មិថុនា គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា រដ្ឋសភាដឹកនាំដោយ ឯកឧត្ដម ឈឹម សាខន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងលោកជំទាវ ហូ ណូន ប្រធានគណៈ- កម្មការទី៨នៃរដ្ឋសភា បានអញ្ជើញ ចុះសាកសួរ សុខទុក្ខ និងនាំយកអំណោយទៅចែកជូនដល់កុមារកំព្រាចាស់ជរា និងជនពិការ  នៅមជ្ឈមណ្ឌលកុមារកំព្រាគៀនឃ្លាំង នៅ ខណ្ឌឬស្សីកែវ រាធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១១។

លោក មាស សុផាត នាយកមជ្ឈមណ្ឌលកុមារកំព្រាគៀនឃ្លាំង បានថ្លែងអំណរគុណ ចំពោះគណៈ ប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា រដ្ឋសភា ដ៏ឧត្ដុងឧត្ដមដែលបានចំណាយពេលវេលាដ៏មមាញឹកអញ្ជើញចុះ សាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា មកចែកជូន ដល់កុមារកំព្រាជនពិការ និងចាស់ជរាក្នុងឱកាស អបអរសាទរ ខួបលើកទី៦២ ទិវាកុមារអន្ដរជាតិ១មិថុនា ខួបលើកទី១០ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១១នាថ្ងៃនេះ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦