គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្ដេចប្រធានព្រឹទ្ធសភាអនុញ្ញាតឲ្យឯកអគ្គរាជទូតថៃថ្មីប្រចាំកម្ពុជាចូលជួបធ្វើសវនាការ
2011-07-13 01:37:46

សម្ដេចអគ្គមហាធម្មពោធិសាលកិត្ដិព្រឹទ្ធបណ្ឌិតជាស៊ីមប្រធានព្រឹទ្ធសភាបានអនុញ្ញាតិឲ្យឯកឧត្ដម SOMPONG  SANGUANBUN ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា ចូលជួបធ្វើសវនាការនិងសម្ដែងការគួរសម​ នៅភូមិគ្រិះ សម្ដេចនៅថ្ងៃ ទី២៩ ខែមិថុនា ឆ្នាំ២០១១។

សម្ដេចអគ្គមហាធម្មពោធិសាលកិត្ដិព្រឹទ្ធបណ្ឌិតជាស៊ីម​មានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ ឯកឧត្ដម ឯកអគ្គរាជទូតថៃ នៅកម្ពុជាហើយសង្ឃឹមថា តាមរយៈបេសកម្ម នេះឯកឧត្ដម​ឯកអគ្គរាជទូតនឹងខិតខំធ្វើឱ្យទំនាក់ទំនង និង កិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរកម្ពុជា-ថៃបានប្រសើរ​ឡើង​។សម្ដេចបានបញ្ចាក់ថារាល់ដំណោះស្រាយផ្សេងរវាងប្រទេស យើងទាំងពីរគឺត្រូវតែ ដោះស្រាយដោយសន្ដិវិធីដោយឈរលើកិច្ចសហប្រតិបត្ដិការល្អគោរពគ្នាទៅវិញទៅមក ដើម្បីជាប្រយោជន៏ សម្រាប់ ប្រជាជននិងរាជរដ្ឋាភិបាលនៃប្រទេសយើងទាំងពីរ។​

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦