គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្ដមអនុប្រធានទី២ព្រឹទ្ធសភាអនុញ្ញាតឲ្យគណៈប្រតិភូសភាប្រឹក្សាពិគ្រោះនយោបាយ ប្រជាជនចិន ចូលជួបពិភាក្សាការងារ
2011-07-06 02:30:08

ឯកឧត្ដម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអនុញ្ញាតឲ្យគណៈប្រតិភូសភាប្រឹក្សាពិគ្រោះនយោបាយ  ប្រជាជនចិនដឹកនាំ ដោយឯកឧត្ដម ទូ ឈីងលីង (Du Qinglin) អនុប្រធានសភា ប្រឹក្សាពិគ្រោះនយោបាយប្រជាជន ចិន និងជារដ្ឋមន្ដ្រីការងារ រណសិរ្សនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ដចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សា ការងារ  នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១១។

ឯកឧត្ដម ទេព ងន បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភា ប្រឹក្សាពិគ្រោះ នយោបាយប្រជាជនចិន នៅកម្ពុជាដែល បានបង្ហាញ អំពីការរិតចំណងមិត្ដភាពសាមគ្គីភាព ឲ្យកាន់តែជិតស្និតរវាងរដ្ឋាភិបាលប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦