គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ មាន សំអាន អញ្ជើញចុះសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងសប្បុរសជនវៀតណាម ដើម្បីពិនិត្យព្យាបាលជំងឺភ្នែក ជូនប្រជាពលរដ្ឋក្រីក្រ នៅខេត្តព្រៃវែង កំពង់ចាម និងបាត់ដំបង
2011-05-27 03:16:42

លោកជំទាវ មាន សំអាន លេខាធិការគណៈកម្មការទី៣ និងជាប្រធានក្រុមមិត្ដភាពកម្ពុជា-វៀតណាមប្រចាំព្រឹទ្ធសភា បានអញ្ជើញចុះសហការជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ និងសប្បុរសជន  វៀតណាម ដើម្បីពិនិត្យ និងព្យាបាលជំងឺភ្នែក ព្រមទាំងចែកអំណោយជូនដល់ប្រជាពលរដ្ឋ នៅស្រុក មោងឬស្សី ខេត្ដបាត់ដំបង ស្រុកកំចាយមារ ខេត្ដព្រៃវែង ស្រុកស្ទឹងត្រង់ ស្រុកពញាក្រែក ខេត្ដកំពង់ចាម កាលពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១១។

នៅក្នុងដំណើរបេសកកម្មចំនួន១០ថ្ងៃនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ និងសប្បុរសជនវៀតណាមបាន ពិនិត្យព្យាបាល និងចែកអំណោយដល់ប្រជាពលរដ្ឋនៅខេត្ដព្រៃវែង សរុបចំនួន៥៧០នាក់ ក្នុងនោះបាន វះកាត់ភ្នែកចំនួន៤៥២នាក់ខេត្ដកំពង់ចាមសរុបចំនួន១១៨២នាក់ក្នុងនោះបានវៈកាត់ភ្នែកចំនួន៧៤៤នាក់ និងខេត្ដបាត់ដំបងសរុបចំនួន៥៨៥នាក់ ក្នុងនោះបានវះកាត់ភ្នែកចំនួន៣៣៥នាក់ សរុបទាំង៣ខេត្ដចំនួន     ២៣៣៧នាក់ ដោយម្នាក់ៗទទួលបានថវិកា ១០.០០០រៀល(មួយម៉ឺនរៀល) ថ្នាំប្រើប្រាស់ និងសំភារៈមួយ ចំនួនទៀត។

ថ្លែងក្នុងពិធីសំណេះសំណាលនោះលោកជំទាវ មាន សំអាន បានមានប្រសាសន៍ថា បញ្ហា សុខភាពគឺជាបញ្ហាមួយយ៉ាងសំខាន់ និងមានសារៈសំខាន់ណាស់មិនត្រឹមតែប៉ុណ្ណោះបញ្ហាជំងឺភ្នែក គឺជា បញ្ហាមួយយ៉ាងសំខាន់ផងដែរដោយមិនអាចកាត់ថ្លៃបាន ដោយឡែកនៅថ្ងៃនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ និង សប្បុរសជនវៀតណាម អញ្ជើញមកពេលនេះសុទ្ធតែមានជំនាញពិនិត្យ និងព្យាបាលជំងឺភ្នែកឡើងបាយ ភ្នែកកន្ទុយថ្លែន ដែលនេះជាកត្ដាមួយយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជាយើងតែងតែជួបប្រទះ និង ពុំមានលទ្ធភាពក្នុងការព្យាបាល។

លោកជំទាវបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវត្ដមានរបស់ក្រុមគ្រូពេទ្យ និងសប្បុរស ជនវៀតណាម ដែលអព្ជើាញមកពិនិត្យព្យាបាលវះកាត់ភ្នែកដោយឥតគិតថ្លៃ និងចែកអំណោយជូនដល់ ប្រជាពលរដ្ឋកម្ពុជានាពេលនេះគឺជាសក្ខីភាព ដើម្បីបង្ហាញនូវទឹកចិត្ដមនុស្សធម៌ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃ បាន និងជាការចូលរួមលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជា ពលរដ្ឋកម្ពុជាយើង ព្រមទាំងដើម្បីពង្រឹងចំណងមិត្ដភាព និងកិច្ចសហប្រតិបត្ដិការរវាងប្រទេសយើងទាំង ពីរកម្ពុជា-វៀតណាម។

លោកជំទាវបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋយើងគ្រប់រូបបន្ទាប់ពីបានមកពិនិត្យ និងព្យាបាល វះកាត់ ភ្នែកក្នុងពេលនេះសូមឱ្យត្រឡប់ទៅផ្ទះវិញមេត្ដាថែរក្សារអនាម័យភ្នែក និងគោរពតាមបញ្ជារបស់គ្រូពេទ្យ ឱ្យបានទៀងទាត់។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦