គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្ដម ទេព ងន អព្ជើាញសម្ពោធកុដិ និងសមិទ្ធផលនានា វត្ដគោករវាង ឃុំព្រៃពូច ស្រុកអង្គស្នួល ខេត្ដកណ្តាល
2011-06-17 02:06:49

នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១១ ឯកឧត្ដម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និងជាសមាជិក ព្រឹទ្ធសភាជាតិ មណ្ឌលភូមិភាគ ៣ និងមន្ដ្រីរួមដំណើរមួយចំនួនទៀត បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លង​សម្ពោធកុដិថ្មី និង សមិទ្ធផល នានា ក្នុងវត្តគោករវាង ស្ថិតក្នុងឃុំព្រៃពួច ស្រុកអង្គស្នួលខេត្ដកណ្ដាល ។

លោក សា មុតធឿន អភិបាលស្រុកអង្គស្នួលបានឱ្យដឹងថាសមិទ្ធផល ដែលត្រូវសម្ពោធនាពេល​នេះ មានកុដិថ្មី១ ខ្នង សាងសង់ពីថ្ម មានបណ្ដោយ១២ម៉ែត្រ ទទឹង៩ម៉ែត្រ ចាប់ផ្ដើមសាងសង់ពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៤  រួចរាល់ជាស្ថាពរ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១១ ចំណាយអស់ថវិកាជាង៣០លាន៤សែន៧ម៉ឺន​រៀល និង ជាង១ម៉ឺន២ពាន់៣រយដុល្លារ អាមេរិក ព្រមទាំងសមិទ្ធ ផលនានា នៅក្នុងទីវត្ដអារ៉ាមនេះដែល កើតចេញ​​ពីការចូលរួមឧបត្ថម្ភ គាំទ្រពីព្រះសង្ឃពុទ្ធបរិស័ទ សប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាពិសេសឯកឧត្ដម ទេព ងន និងមន្ដ្រីក្រុមការងារទាំងអស់ផងដែរ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦