គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភាដឹកនាំដោយឯកឧត្ដម ជា គីម អនុប្រធានគណៈកម្មការ ទី៥ ជាតំណាង លោកជំទាវ ទី បូរ៉ាស៊ី ចុះស្វែងយល់អំពីការអនុវត្ដច្បាប់អន្ដោប្រវេសន៍ ផ្សព្វផ្សាយ ព័ត៌មាន និងទទួលយកព័ត៌មានរបស់ប្រជាពលរដ្ឋនៅ ខេត្ដសៀមរាប និងខេត្ដបន្ទាយមានជ័យ
2011-05-03 02:29:59

     

គណៈប្រតិភូគណៈកម្មការទី៥ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយឯកឧត្ដម ជា គីម អនុប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា នឹងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈ កម្មការទី៥​ បានអញ្ជើញចុះបំពេញបេសកកម្ម ដើម្បីសិក្សាស្វែងយល់ អំពី ការអនុវត្ដ​ច្បាប់អន្ដោប្រវេសន៍ការ​ផ្សព្វផ្សាយព័ត៌មាន និងការទទួលយកព័ត៌មានរបស់ប្រជាពលរដ្ឋនៅខេត្ដសៀមរាប និងខេត្ដ បន្ទាយមានជ័យ កាល​ពី​​​ថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១១ ។

ក្នុងដំណើរបេសកកម្មនេះ គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំខេត្ដមន្ទីរព័ត៌មាន ស្នងការនគរបាល នគរបាល អន្ដោប្រវេសន៍ ក្រុមប្រឹក្សាស្រុក ដើម្បីក្ដាប់អំពីសកម្មភាពអនុវត្ដច្បាប់​អន្ដោប្រវេសន៍និងការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋនៅខេត្ដទាំងពីរ​​ ព្រមទាំងបានចុះពិនិត្យមើលសកម្មភាព ​ចេញ-ចូល​របស់ភ្ញៀវទេសចរណ៍ជាតិ អន្ដរជាតិ នៅច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត ក្នុងក្រុង ប៉ោយប៉ែត ស្រុកអូជ្រៅ និងច្រកទ្វារព្រំដែនតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្ដបន្ទាយមានជ័យ ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍របស់ថ្នាក់ដឹកនាំខេត្ដរួចមកឯកឧត្ដម ជា គីម បានមាន ប្រសាសន៍បញ្ជាក់ពីគោលបំណងចុះបំពេញ បេសកកម្មនេះថា គឺដើម្បីសិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅ អំពីការងារលំបាក ភាពងាយស្រួលក្នុងការអនុវត្ដន៍ច្បាប់អន្ដោប្រវេសន៍ និង យល់ដឹងអំពីការងារផ្សព្វផ្សាយ ការងារគ្រប់គ្រងព័ត៌មានរបស់អាជ្ញាធរខេត្ដ ក្រុង និងបង្កើនទំនាក់ទំនងកាន់តែស្និទ្ធរវាងសមាជិកព្រឹទ្ធសភា​ជាមួយអាជ្ញាធរក្នុងការស្វែងយល់អំពីការរីកចំរើនរបស់ខេត្ដលើគ្រប់វិស័យ រួចធ្វើរបាយការណ៍ដាក់ជូនថ្នាក់​ដឹក​នាំព្រឹទ្ធសភា និងផ្ដល់ អនុសាសន៍ជូនក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីកែលំអនូវចំណុចសេសសល់នៅលើ​វិស័យ​ជំនាញរបស់ខ្លួន ដូចជាការអនុវត្ដន៍ច្បាប់ អន្ដោប្រវេសន៍ ការគ្រប់គ្រងជនបរទេស ការគ្រប់គ្រងពលករ​​ខ្មែរដែលឆ្លងដែនទៅធ្វើការនៅ ក្រៅប្រទេសងាយស្រួលធ្វើការជំរឿន ជនអន្ដោរប្រវេសន៍ការផ្សព្វផ្សាយព័ត៌មាន និងការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦