គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូព្រឹទ្ធសភាចុះសាកសួរសុខទុក្ខកងទ័ពកម្ពុជានៅតាមព្រំដែនកម្ពុជា ខេត្ដឧត្ដរមានជ័យ
2011-06-07 04:13:53

គណៈប្រតិភូព្រឹទ្ធសភាដឹកនាំដោយឯកឧត្ដម ទេព ងន ប្រធានព្រឹទ្ធសភាស្ដីទី បានអញ្ជើញចុះសួរ សុខទុក្ខ និងនាំយកអំណោយទៅ ផ្ដល់ជូន កងយោធពលខេមរភូមិន្ទ និងកងកម្លាំងនគរបាលដែលកំពុង​ឈរជើង ​បំពេញកាតព្វកិច្ចការពារ បូរណភាពទឹកដី នៅតាមខ្សែ បន្ទាត់ព្រំដែន កម្ពុជា-សៀម ទិសទីបីខេត្ដឧត្ដរមានជ័យ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១១។

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឈិន ច័ន្ទពណ៌ មេបញ្ជាការរងកងទ័ពជើងគោក និងជាប្រធានគណៈ​បញ្ជាការសមរភូមិទិសទីបី ខេត្តឧត្តរមានជ័យ មានប្រសាសន៍ជម្រាបជូនគណៈប្រតិភូអំពីភូមិសាស្ដ្រឈរជើង​​របស់កងយោធពលខេមរភូមិន្ទ និងកងកម្លាំង នគរបាល ដែលមានភារកិច្ច ការពារបូរណភាព ទឹកដីឲ្យបានគង់វង្ស បើទោះបីក្នុងពេលកន្លងទៅថ្មីៗនេះ កងទ័ពឈ្លានពានសៀម បើកការវាយប្រហារ ដោយគ្រាប់កាំភ្លើង ផ្សេងៗ​ជាច្រើនគ្រាប់មកលើទឹកដីកម្ពុជាយ៉ាងណាក៏ដោយ ប៉ុន្ដែទឹកចិត្ដដ៏អង់អាចក្លាហាន របស់កងកម្លាំងប្រដាប់អាវុធ​ យើងនៅតែក្រាញតស៊ូ និងស្វ័យការពារបានយ៉ាងរឹងមាំនូវទីតាំងឈរជើងរបស់ខ្លួន។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦