គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា អនុញ្ញាតឲ្យគណៈប្រតិភូខេត្តហឺណាន់ ដឹកនាំដោយលោក ដាយ សុងជុន (Dai Song Jum) អភិបាលរងខេត្តហឺណាន់ ប្រទេសចិន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា
2011-04-26 01:03:10

ឯកឧត្ដម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអនុញ្ញាតឲ្យគណៈប្រតិភូខេត្ដហឺណាន់ ដឹកនាំដោយលោក ដាយ សុងជុន (Dai Song Jum) អភិបាលរងខេត្ដហឺណាន់នៃសាធារណរដ្ឋ​ប្រជាមានិតចិនចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១១ នៅវិមានព្រឹទ្ធសភា​ ។
ឯកឧត្ដម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានមានប្រសាសន៍ស្វាគមន៍ និងចាត់ទុក ដំណើរ​ទស្សនកិច្ចរបស់គណៈប្រតិភូខេត្ដ ហឺណាន់ មានសារៈសំខាន់ក្នុងការពង្រឹងពង្រីកចំណងមិត្ដភាព កិច្ចសហប្រតិបត្ដិការរវាងរដ្ឋាភិបាលប្រជាជន​ទាំងពីរកម្ពុជា-ចិន និងសិក្សាស្រាវជ្រាវ លើវិស័យ កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍នៅកម្ពុជា ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦