គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំអន្តរគណៈកម្មការចំពោះកិច្ចនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភា និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
2016-08-18 03:39:46

នាវេលាម៉ោង៩ព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំអន្តរគណៈកម្មការចំពោះកិច្ចនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភា និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីសិក្សាស្រាវជ្រាវរៀបចំសេចក្តីព្រាងសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីលក្ខន្តិកៈមន្ត្រីរាជការនៃក្រុមនីតិប្បញ្ញាត្តិ និងលិខិតបទដ្ឋានដែលពាក់ព័ន្ធនឹងការកែសម្រួលក្របខ័ណ្ឌឋានន្តរស័ក្តិ និងថ្នាក់ថ្មី ស្របតាមគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋដែលមានរបៀបវារៈ៖
ទី១-ពិក្សាអំពីរបៀបរបបនៃការបំពេញការងាររបស់ក្រុមបច្ចេកទេស
ទី២-ការបែងចែកភារកិច្ចជូនក្រុមបច្ចេកទេស៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦