គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញចូលរួមរំលែកទុក្ខក្រុមគ្រួសារសព ឧបាសក ជា ថុល
2016-12-22 02:11:10

កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ក្នុងឱកាសចុះសួរសុខទុក្ខប្រជាជនក្រីក្រ នៅភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ចូលរួម រំលែកទុក្ខ ក្រុមគ្រួសារសព ឧបាសក ជា ថុល ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ០២:៣០នាទីរសៀល ក្នុងជន្មាយុ៦៧ឆ្នាំ ដោយជរាពាធ។ សព ឧបាសក ជា ថុល កំពុងត្រូវបានក្រុមគ្រួសារ តម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន នៅគេហដ្ឋានក្នុង ភូមិជ្រោយអំពិល១ និងរៀបចំពិធីដង្ហែរ និងរំកិលសពឡើងលើមេរុនៅខាងមុខផ្ទះ ដើម្បីប្រារព្ធពិធីបូជានារាត្រីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ នាវេលាម៉ោង ១០:០០នាទីយប់៕

\

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦