គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាលជាមួយបងប្អូនអ្នកប្រកបរបររត់ម៉ូតូកង់បី ចំនួន៤៨នាក់
2016-12-09 12:37:41

កាលពីល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាលជាមួយបងប្អូនអ្នកប្រកបរបររត់ម៉ូតូកង់បី ចំនួន៤៨នាក់។

សម្តេច បានជម្រាបសួរសុខទុក្ខបងប្អូនទាំងអស់ ដោយមនោសញ្ចេតនាស្រលាញ់រាប់អានយ៉ាងស្និទ្ធស្នាលក្រៃលែង សម្តេចក៏បានសាកសួរអំពីស្ថានភាពជីវភាពរស់នៅ និងផលចំណូលពីមុខរបររត់ម៉ូតូកង់បីប្រចាំថ្ងៃ របស់បងប្អូន ព្រមទាំងស្តាប់បងប្អូននិយាយពីការលំបាក បញ្ហាប្រឈម ដែលបងប្អូនបានជួបប្រទះ និងពីការយល់ឃើញរបស់បងប្អូន ចំពោះសមិទ្ធផលការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ និងសង្គមកម្ពុជា នាពេលបច្ចុប្បន្ននេះ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦