គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេច សាយ ឈុំ សំណេះសំណាល សួរសុខទុក្ខ ចៅសង្កាត់ មេភូមិ ជំនួយការភូមិ
2016-11-21 01:38:39

ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាលសួរសុខទុក្ខ លោកចៅសង្កាត់ មេភូមិ និងជំនួយការភូមិ នៃសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកចៅសង្កាត់ និងមេភូមិ ជំនួយការភូមិ បានអោយដឹងថា៖ នៅក្នុងសង្កាត់ទាំងមូល ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត បានទៅចុះឈ្មោះបោះឆ្នោត បានចំនួន ៨,៨៦០នាក់ហើយ (គិតត្រឹមល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦)។

សម្តេច បានផ្តល់អនុសាសន៍ ជូនលោកចៅសង្កាត់ មេភូមិ ជំនួយការភូមិថា៖ គិតត្រឹមថ្ងៃនេះគឺនៅសល់តែ១០ថ្ងៃទៀតទេ ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតឆ្នាំ២០១៦ នឹងត្រូវបញ្ចប់ហើយ ដូច្នេះ លោក លោកស្រី ត្រូវខំចលនា អោយប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នាតាមវេលា ដែល គ.ជ. ប បានកំណត់...។


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦