គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបថ្នាក់ដឹកនាំ និងលោកគ្រូ អ្នកគ្រូ វិទ្យាល័យបាក់ទូក
2016-11-18 09:53:42

ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបថ្នាក់ដឹកនាំ និងលោកគ្រូ អ្នកគ្រូ វិទ្យាល័យបាក់ទូក...។

សម្តេច បានថ្លែងអំណរសរសើរ ចំពោះលទ្ធផលនៃការសិក្សា និងការប្រឡងរបស់សិស្សវិទ្យាល័យបាក់ទូក ក្នុងឆ្នាំសិក្សាកន្លងទៅនេះ ដែលមាន សិស្សចំនួន ៩៨% បានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ និងមានសិស្សចំនួន ៦៣,២២% បានប្រឡងជាប់មធ្យមសិក្សាប័ត្រភាគ២(មានចំនួនលើសពីផែនការកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា...) ហើយដែលក្នុងចំនួននេះ មានសិស្សឆ្នើមប្រឡងជាប់និទ្ទេស A ចំនួន២៥រូប និងជាប់និទ្ទេស B ចំនួន៧៩រូប (គឺទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងទូទាំងប្រទេស សម្រាប់និទ្ទេសទាំង២ A និងB នេះ...)។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦