គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្ដេចវិបុលសេនាភក្ដី សាយ ឈុំបានចុះជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាជនក្នុងឃុំពារាម ស្រុកបាទី ខេត្តតាកែវ
2017-04-29 03:08:35

 

កាលពីព្រឹកថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០១៧ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ (ក្នុងនោះមានគ្រូពេទ្យ និងនិស្សិតពេទ្យស្ម័គ្រ ចំនួនប្រមាណជាង ២៧០ នាក់) បានចុះជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាជនក្នុងឃុំពារាម ស្រុកបាទី ខេត្តតាកែវ បានចំនួន ២ ០៧៩ ករណី ដែលរួមមាន៖ ពិនិត្យ ព្យាបាល ភ្នែកចំនួន ៦០៩ ករណី, មាត់-ធ្មេញចំនួន ៦៧០ ករណី, វះកាត់ខ្នាតតូចចំនួន ២៤ ករណី, ជំងឺទូទៅ រោគស្រ្តី និងកុមារចំនួន ៧៤១ ករណី, អេកូសាស្រ្តចំនួន ៣៥ ករណី និងបានផ្ដល់ឈើច្រត់ ១ គូរផងដែរ។

ឆ្លៀតឱកាសដែលក្មួយៗចប់បេសកកម្មវិលត្រឡប់មកដល់ភ្នំពេញវិញ សម្ដេចវិបុលសេនាភក្ដី ប្រមុខរដ្ឋស្តីទីបានជួបសំណេះសំណាលជាមួយក្រុមក្មួយៗ ក្នុងបរិយាកាសរីករាយ និងស្និទស្នាលបំផុត ដោយសម្ដេច បាន មានប្រសាសន៍ថាៈ

- អ៊ុំ សូមថ្លែងអំណរសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្មួយៗទាំងអស់ ដែលបានឆ្លៀតយកថ្ងៃអាទិត្យជាថ្ងៃឈប់សម្រាក ចុះពិនិត្យ និងព្យាបាលជំងឺ ជូន ប្រជាជនយើងនៅមូលដ្ឋានដោយស្មារតីគោរព ស្រលាញ់ និងបម្រើប្រជាជនដោយពិតៗ...

- អ៊ុំ ពិតជាមានសេចក្ដីរំភើបណាស់ចំពោះទឹកចិត្តស្នេហាជាតិ និងស្រលាញ់ប្រជាជនឥតត្រើយត្រាណរបស់ក្មួយៗទាំងអស់។

- ក្មួយៗជាទំពាំងស្នងប្ញស្សី ជាអ្នកបន្តវេន កសាង អភិវឌ្ឍ និងការពារប្រទេសទៅអនាគត។ សូមក្មួយៗទាំងអស់ថែរក្សានូវប្រពៃណីដ៏ល្អផូរផង់នេះ និងបន្ តសកម្មភាពដ៏ថ្លៃថ្លានេះ ពោលគឺការពារប្រទេសឲ្យបានរឹងមាំ គង់វង្ស និងអភិវឌ្ឍប្រទេស ប្រកបដោយ ចីរភាព និងនិរន្តរភាពដែលជា សំណូមពរ ដ៏ពិសិដ្ឋរបស់ប្រជាជនយើង៕

 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦