គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអនុញ្ញាតឲ្យឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាទើបតែងតាំងថ្មីចំនួន៦រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍
2017-05-02 02:15:11

នាវេលាម៉ោង0៩:00ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាបានអនុញ្ញាតឲ្យឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព​នៃ​ព្រះ​រាជា​ណា​ចក្រកម្ពុជា​ទើបតែង​តាំងថ្មីចំនួន៦រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍

នៅមុន ពេលអញ្ជើញ​ទៅបំពេញបេសកកម្មការ​ទូត​ប្រចាំនៅចក្រភពអង់គ្លេស សាធារណរដ្ឋឥណ្ឌូនេស៊ី សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ​សាធារ​ណ​រដ្ឋ

ប្រជាធិបតេយ្យ ប្រជាមានិតឡាវ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងសាធារដ្ឋសឹង្ហបុរី។

ឯកអគ្គរាជទូតថ្មីទាំង៦រូបនោះរួមមាន៖ លោកជំទាវ សឿង រដ្ឋចាវី ឯកអគ្គរាជទូតវិសាមញ្ញ​និង​ពេញ​សមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅចក្រភព

អង់គ្លេស ឯកឧត្តម ហោ ណាំបូរ៉ា ឯកអគ្គរាជ​ទូត​វិសា​មញ្ញ​​និង​ពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋឥណ្ឌូនេស៊ី

លោកជំទាវ ទូច សុផារត្ន ឯកអគ្គ​រាជទូត​វិសាមញ្ញ​និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា​ប្រចាំនៅសាធារណរដ្ឋសហព័ន្ធ​អាល្លឺម៉ង់ ​ឯកឧត្តម ចេង

ម៉ានិត ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព​នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅ​សាធារណរដ្ឋ​ប្រជា​​ធិបតេយ្យ​ប្រជា​មានិតឡាវ ឯកឧត្តម ស៊ិន

ប៊ុនធឿន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព​នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ និងឯកឧត្តម ងួន

សុវេង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព​នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារដ្ឋសឹង្ហបុរី។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦