គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំបានអញ្ជើញចូលរូមរំលែកទុក្ខ ក្រុមគ្រួសារសព លោកយាយឧបាសិកា ទា លីហូង
2017-04-10 11:01:59

 

កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរូមរំលែកទុក្ខ ក្រុមគ្រួសារសព លោកយាយឧបាសិកា ទា លីហូង ដែលត្រូវជាម្តាយ លោកឧកញ៉ា ឡាយ ប៊ុនប៉ា ដែលបានទទួលមរណភាព កាលពីរាត្រីថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៩:១៨នាទីយប់ ក្នុងជន្មាយុ៩៨ឆ្នាំ ដោយជរាពាធ។ ពិធីបុណ្យនេះ បាននឹងកំពុងប្រារព្ធធ្វើនៅ គេហដ្ឋាន លោកឧកញ៉ា ឡាយ ប៊ុនប៉ា ដែលស្ថិតនៅផ្ទះលេខ៣៨៧ ផ្លូវសហព័ន្ធរុស្សី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ទល់មុខទីស្តីការគណៈរដ្ឋមន្រ្តី)៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦