គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពទាហានមួកខៀវកម្ពុជាចំនួន០៤រូប
2017-05-26 04:39:30

នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ គណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញគោរព វិញ្ញាណក្ខន្ធសព ទាហានមួកខៀវកម្ពុជាចំនួន០៤រូបរួមមាន៖ ១-លោកអនុសេនីយ៍ត្រី ស៊ាង នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព ២-លោកអនុសេនីយ៍ទោ អ៊ឹម សំ (ពលបាលឯក) បុគ្គលិក បើកបរប៊ុល ដូស៊ែរ, ៣-លោកពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអេស្ការវ៉ាទ័រ និង៤-លោក អនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យ ពិធីគោរពវិញ្ញាណក្ខន្ធនេះប្រព្រឹត្តទៅនៅ វត្ត ក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ខសែនសុខ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ទាហានមួកខៀវកម្ពុជាចំនួន០៤រូប បានពលីជីវិតនៅប្រទេសអាហ្រិ្វកកណ្តាល ក្នុងពេល បំពេញបេសសកកម្មជាមួយនឹងអង្គការសហប្រជាជាតិ(UN) កាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦