គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈកម្មការទី៥ ជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរស្រុកលើកដែក
2017-06-24 06:24:56

នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ នៅស្រុកលើកដែក ខេត្តកណ្តាល គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកទំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរស្រុកលើកដែក និង​អាជ្ញាធរ​ប្រចាំច្រកទ្វារ​ព្រំដែនអន្តរជាតិក្អមសំណ ដឹកនាំដោយលោក សោម ផល្លា អភិលរង​ស្រុកលើកដែក ដើម្បីសិក្សា​ស្វែងយល់ឲ្យកាន់តែស៊ីជម្រៅលើវិស័យជំនាញរបស់​គណៈកម្មការ​ដូច​ជា​ការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ និងគ្រប់គ្រង​ជនបរទេស នីតិវិធីនៃការត្រួតពិនិត្យបែបបទចេញ-ចូលនៅតាមច្រកទ្វារ​ព្រំដែនអន្តរជាតិក្អមសំណ ការអនុវត្ត​ច្បាប់​​ស្តីពីរបបសារព័ត៌មាន និងការ​គ្រប់​គ្រង់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។

បន្ទាប់​មកលោកជំទាវ​បាន​ដឹកនាំគណៈប្រតិភូ អញ្ជើញ​ចុះទៅ​ពិនិត្យ​​សកម្មភាពចេញ-ចូលភ្ញៀវជាតិ-អន្តរជាតិ​ និងសកម្មភាពប្រក​បអាជីវកម្មរបស់ប្រជាពលរដ្ឋ (កម្ពុជា-វៀតណាម) និងស្វែងយល់វឌ្ឍនភាពលើវិស័យនានា នៅ​ច្រកទ្វា​ព្រំដែនអន្តរជាតិក្អមសំណ​ផងដែរ។

 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦