គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ាន់ ឈឿន សំណេះសំណាលជាមួយបុគ្គលិកអង្គភាពលូទឹក បុគ្គលិកអនាម័យ និងថែសួន
2017-06-24 07:12:09

នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានអញ្ជើញចុះសំណេះសំណាលជាមួយបុគ្គលិកអង្គភាពលូទឹក បុគ្គលិកអនាម័យ និងថែសួន នៅសួនខាងមុខព្រះបរមរាជវាំង។

ក្នុងឱកាសនោះឯកឧត្តម បានឧបត្ថម្ភដល់បុគ្គលិកអង្គភាពលូទឹក បុគ្គលិកអនាម័យ និងថែសួនសរុប ៣០រូប ដែលមួយរូបៗ ទទួលបាន កន្សែងពោះគោមួយ សម្រាប់លើទឹកចិត្ត ចំពោះការខិតខំបំពេញការងារយ៉ាងល្អ ដើម្បីរក្សាសោភណ្ឌភាពរាជធានីភ្នំពេញ។

 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦