គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ ទី បូរ៉ាស៊ី បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរ ដឹកនាំដោយឯកឧត្តម ម៉ុក ធារី
2017-06-24 07:20:31

នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលាខេត្តព្រៃវែង គណៈប្រតិភូ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥ព្រឹទ្ធសភា) ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរ មន្ទីរការងារ មន្ទីរព័ត៌មាន និងស្នងការនគបាលខេត្ត ដឹកនាំដោយឯកឧត្តម ម៉ុក ធារី អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង ដើម្បីសិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅលើវិស័យជំនាញជាសមត្ថកិច្ចរបស់គណៈកម្មការដូចជាសកម្មភាពការងារទូទៅរបស់ខេត្ត ការងារគ្រប់គ្រងជនបរទេស ការអនុវត្តច្បាប់អន្តោប្រវេសន៍ ការផ្តល់ប័ណ្ណការងារជូនជនបរទេស និងការត្រួតពិនិត្យប័ណ្ណការងាររបស់ជនបរទេសដែលកំពុងធ្វើការនៅតាមរោងចក្រសហគ្រាស និងក្រុមហ៊ុន និងការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ខេត្តដូចជាវិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី នៅខេត្តព្រៃវែង ៕

 

 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦