គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឈិត គឹមយាត បានអញ្ជើញ​ជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរស្រុកព្រះស្តេច
2017-06-25 04:01:22

នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលាស្រុក​ព្រះសេ្តច ខេត្តព្រៃវែង គណៈប្រតិភូ​គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោស​នា​ការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការ បានអញ្ជើញ​ជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរស្រុកព្រះស្តេច និង​អាជ្ញា​ធរ​ច្រកទ្វារ​​ព្រំដែនអន្តរ​ជាតិ​បន្ទាយចក្រី ដឹកនាំ​ដោយលោក ប៉ិច សុង អភិបាលស្រុក​ព្រះស្តេច ដើម្បីសិក្សា​ស្វែងយល់​និងប្រមូលព័ត៌មានដែលពាក់ព័ន្ធ​លើវិស័យ​ជំនាញរបស់គណៈកម្មការដូចជា ​ការ​​អ​នុវត្តច្បាប់​អន្តោប្រវេសន៍ និង​គ្រប់គ្រង​ជនបរ​ទេស នីតិវិធី​នៃ​ការត្រួតពិនិត្យបែបបទចេញ-ចូល​​នៅតាម​ច្រក​ទ្វារ​​ព្រំ​​ដែនអន្តរជាតិ​បន្ទាយ​ចក្រី ស្ថិតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង។​

ក្នុងឱកាសនោះដែរ​គណៈ​ប្រតិភូ បានអញ្ជើញ​ចុះទៅ​ពិនិត្យ​​សកម្មភាពចេញ-ចូលភ្ញៀវជាតិ-អន្តរជាតិ​ និង​សកម្មភាពប្រក​ប​អាជីវកម្មរបស់ប្រជាពលរដ្ឋ (កម្ពុជា-វៀតណាម) នៅ​ច្រកទ្វា​ព្រំដែនអន្តរជាតិបន្ទាយចក្រីផងដែរ៕

 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦