គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឈិត គឹមយាត បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរ
2017-06-25 04:16:19

នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលាខេត្តត្បូងឃ្មុំ គណៈប្រតិភូ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥ព្រឹទ្ធសភា) ដឹកនាំ​ដោយ​ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរ មន្ទីរ​ព័ត៌មាន មន្ទីរកាងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្នងការនគបាលខេត្ត ដឹកនាំដោយលោកជំទាវ ឡេង សុខា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដើម្បី​សិក្សា​ស្វែងយល់ឲ្យកាន់តែស៊ីជម្រៅ​ ព្រមទាំងប្រមូល​ព័ត៌មានពាក់ព័ន្ធលើវិស័យជំនាញ​ជា​សមត្ថកិច្ច​របស់​​​គណៈកម្មការ​ដូច​ជា ​សកម្មភាពការងារទូ​ទៅរបស់ខេត្ត ការ​ងារ​​គ្រប់​គ្រងជនបរទេស ការ​អនុវត្ត​ច្បាប់អន្តោប្រវេសន៍ ការផ្តល់​ប័ណ្ណការងារជូនជនបរទេស និងការ​ត្រួត​ពិនិត្យប័ណ្ណការងារ​របស់​ជន​បរ​ទេស​ដែល​កំពុងធ្វើការ​នៅតាម​រោង​ចក្រ សហ​គ្រាស និងក្រុមហ៊ុន​ និង​​ការអនុវត្ត​ច្បាប់​​ស្តីពីរប​ប​សារព័ត៌មាន និងការ​គ្រប់​គ្រងប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ព័ត៌​មាន​របស់ខេត្តដូចជាវិទ្យុ ទូរទ​ស្ស​ន៍ កាសែត និងទស្សនាវដ្តី នៅ​ខេត្ត​ត្បូងឃ្មុំ ៕

 

 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦