គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្ដេច សាយ ឈុំ អញ្ជើញរំលែកទុក្ខក្រុមគ្រួសារសពប្រជានជន
2017-07-08 03:53:26

ល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខក្រុមគ្រួសារសពឧបាសក ឡាយ ស្រ៊ី (ហៅ សុខ វណ្ណឌី) ដែលជាប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានទទួលមរណភាពកាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ១0:៣០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ។
បច្ចុប្បន្ននេះសព ត្រូវបានក្រុមគ្រូសារតំកល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីសាសនា នៅគេហដ្ឋាននៃសព ដែលស្ថិតនៅផ្ទះលេខ ១៨Eo ផ្លូវលេខ៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦