គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ​បាន​អនុញ្ញាត​គណៈប្រតិភូ​ក្រុមហ៊ុន​ SHOUGANG​ FUND ចូលជួប​សម្ដែង​ការគួរសម
2017-07-08 04:11:34

 

ព្រឹកថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ ២០១៧ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតគណៈប្រតិភូក្រុមហ៊ុន SHOUGANG FUND ចូលជួបសម្ដែងការគួរសម ។

លោក Ye Qian ប្រធានក្រុមហ៊ុនបានជំរាបជូនសម្ដេចអំពីគោលបំណងនៃការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅកម្ពុជា ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនបាននិងកំពុងសិក្សាស្រាវជ្រាវដើម្បីឈានទៅកសាងផ្លូវហាយវ៉េមួយខ្សែពីភ្នំពេញទៅប៉ោយប៉ែត។

សម្ដេចប្រធានព្រឹទ្ធសភាបានស្វាគមន៍ និងអបអរសាទរចំពោះគំរោងនៃការវិនិយោគទុននោះ សម្ដេចលើកទឹកចិត្តឲ្យក្រុមហ៊ុនទាក់ទងផ្ទាល់ជាមួយក្រសួងដែលមានការពាក់ព័ន្ធដើម្បីលើកសំណើជូនរាជរដ្ឋាភិបាលពិនិត្យនិងសម្រេច៕

 

 

 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦