គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុល​សេនាភក្តី ​សាយ ឈុំ ប្រធាន​​ព្រឹទ្ធសភា​បាន​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ក្នុងពិធីលៀងសាយភោជ​ជូនគណៈប្រតិភូ​ជាន់ខ្ពស់ នៃសាធារណៈ​រដ្ឋសង្គម​និយម​វៀតណាម
2017-07-22 05:06:38

នារាត្រីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជើញ​ចូលរួមជាកិត្តិយសក្នុងពិធីលៀងសាយភោជជូនគណៈប្រតិភូជាន់ខ្ពស់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយឯកឧត្តម ង្វៀន ភូត្រុង (NGUYEN PHU TRONG) អគ្គលេខាធិការនៃគណៈកម្មាធិការ​មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​ក្នុង​ឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមក​បំពេញទ​ស្សន​កិច្ចជា​ផ្លូវ​រដ្ឋ​​​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដោយមានការអញ្ជើញចូលរួមពីសម្តេចចៅហ្វាវាំង ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំខេត្តជាច្រើនរូប។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦