គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ មាន សំអានជួបប្រជុំពិភាក្សាការងារជាមួយនឹង​ឯកឧត្តម ឡុង ថាត អភិបាលរងខេត្តព្រៃវែង
2017-08-19 03:16:14

ដើម្បីឈ្វេងយល់អំពីការអនុវត្តច្បាប់ ពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ដោយផ្តោតលើបញ្ហាការធ្វើចំណាកស្រុក ការទប់ស្កាត់អំពើជួញដូរមនុស្ស និងអំពើធ្វើ អាជីវកម្មផ្លូវភេទ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តព្រៃវែង គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (ហៅកាត់គណៈកម្មការទី៨ព្រឹទ្ធសភា) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយនឹង​ឯកឧត្តម ឡុង ថាត អភិបាលរងខេត្តព្រៃវែង ដោយមានការចូលរួមពីសំណាក់មន្ទីរសុខាភិបាល មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរកិច្ចការនារី ស្នងការនគបាល មន្ត្រីពាក់ព័ន្ធសាលាខេត្តទាំងអស់ និងអង្គការមិនមែនរដ្ឋាភិបាល ដែលមានការអនុវត្តការងារពាក់ព័ន្ធនឹងពលករចំណាកស្រុក។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦