គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានអនុញ្ញាតឲ្យក្រុមនិស្សិតកម្ពុជាចំនួន១៦រូប ដែលបានទទួលអាហារូបករណ៍ Chevening ពីរាជរដ្ឋាភិបាល អង់គ្លេស ចូលជួបសម្តែងការគួរសម
2017-08-26 05:16:04

នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង០៩:០០នាទី នៅវិមានព្រឹទ្ធសភាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខ រដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យក្រុមនិស្សិតកម្ពុជាចំនួន១៦រូប ដែលបានទទួលអាហារូបករណ៍ Chevening ពីរាជរដ្ឋាភិបាល អង់គ្លេស ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ ខ្ពស់សម្រាប់ឆ្នាំ ២០១៧-២០១៨ នៅតាមសាកលវិទ្យាល័យនានាក្នុងចក្រក្រភពអង់គ្លេស ដឹកនាំដោយលោក ឡេង សុខជាតំណាងក្រុម និស្សិតជ័យលាភី Chevening ចូលជួបសម្តែងការគួរសម ក្នុងគោលបំណងដើម្បីទទួលបាននូវបទពិសោធន៍ និងអនុសាសន៍ដ៏មាន អត្ថន័យ​ខ្លឹមសារពរបស់សម្តេចប្រមុខ រដ្ឋស្តីទី ។
សម្រាប់ឆ្នាំសិក្សា២០១៧-២០១៨នេះក្រុមនិស្សិតកម្ពុជា ចំនួន២១រូបដែលបានទទួលអាហារូបករណ៍ Chevening នេះដែល​ជាកម្មវិធីអាហាររូបករណ៍សាកលរបស់រាជរដ្ឋាភិបាលអង់គ្លេស។កម្មវិធីនេះត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៨៣។ព្រះរាជាណាចក្រកម្ពុជាចាប់ផ្តើមទទួលអាហារូបករណ៍ Chenening នេះចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ ឆ្នាំ២០១៧នេះ មាននិស្សិតកម្ពុជាប្រមានជាង២០០រូបហើយដែលទទួលអាហារូបករណ៍ Chenening

 

 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦