គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទេព ងន បាន​អញ្ជើញ​ចុះពិនិត្យ​មើល ​អំពី​ការ​រៀបចំ និងការអភិវឌ្ឍនៅតំបន់ប្រាសាទ​សំបូរ​ព្រៃគុក
2017-09-09 03:31:03

នៅ​ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា អមដំ​ណើរ​​ដោយ​ឯកឧត្តម បា្រក់ ចំរើន សមាជិកព្រឹទ្ធសភា បាន​អញ្ជើញ​ចុះពិនិត្យ​មើល ​អំពី​ការ​រៀបចំ និងការអភិវឌ្ឍនៅតំបន់ប្រាសាទ​សំបូរ​ព្រៃគុក ​ដែលជា​រមណីយដ្ឋាន​វប្ប​ធម៌​ប្រវត្តិ​សាស្ត្រ​​ដ៏​ចំ​ណា​ស់​​​​មួយ និង​​ជា​អតីត​រាជធានី​ដ៏​ល្បីល្បាញ​របស់​ខ្មែរ ដែលមាន​ទីតាំង ​ស្ថិតនៅ​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំ​ពង់ធំ ក្រោយពីតំបន់ប្រាសាទ​សំបូរ​ព្រៃគុក ត្រូវបានចុះក្នុង​បញ្ជីជា បេតិ​កភណ្ឌពិភពលោក​នៅថ្ងៃ​ទី៨ ខែកក្កដា ឆ្នាំ២០១៧។ ក្នុងឱ​កាស​នោះ​​ដែរ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ក៏បានជួបសំណេះ​សំណាល សាកសួរ​សុខទុក្ខ​​ជាមួយ​ប្រជាពលរដ្ឋដែលអញ្ជើមក ទស្សនា នៅតំបន់ប្រាសាទ​សំបូរ​ព្រៃគុកនេះ​ផង​ដែរ។

 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦