គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទេព ងនបានអញ្ជើញអុជធូបនៅបូជនីយដ្ឋានលោកឧកញ៉ាឃ្លាំងមឿង ដើម្បីបួងសួងសុំសេចក្តីសុខដល់ប្រជាជនកម្ពុជា និងបានចូលពិនិត្យ មើល ការសាងសង់សមិទ្ធផលក្នុងវត្តបឹងអំបិល និងវត្តភ្នំយ៉ាត នៃខេត្តប៉ៃលិន
2017-09-14 03:49:31

នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងដំណើរបេសកកម្មទៅកាន់ខេត្តប៉ៃលិន ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញអុជធូបនៅបូជនីយដ្ឋានលោកឧកញ៉ាឃ្លាំងមឿង ដើម្បីបួងសួងសុំសេចក្តីសុខដល់ប្រជាជនកម្ពុជា និងបានចូលពិនិត្យ មើល ការសាងសង់សមិទ្ធផលក្នុងវត្តបឹងអំបិល និងវត្តភ្នំយ៉ាត នៃខេត្តប៉ៃលិន ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបានប្រគេនបច្ច័យសម្រាប់កសាងសមិទ្ធផលក្នុងវត្តទាំងពីរ ចំនួន ២,៩០០ដុល្លារ ប្រគេនព្រះសង្ឃ និងឧបត្ថម្ភតាជីយាយជី ប្រជាពលរដ្ឋ និងកងកម្លាំង ចំនួន២,១៧០,០០០រៀល ។

 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦