គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទេព ងនបានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាថ្នាក់ខេត្តស្តីពី កិច្ចពិគ្រោះ យោបល់សាធារណៈ និងពង្រឹងសមត្ថភាពការងារកសាងផែនការអភិវឌ្ឍមូលដ្ឋាន
2017-09-14 03:53:38


នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានរៀបចំវេទិកាថ្នាក់ខេត្តស្តីពី កិច្ចពិគ្រោះ យោបល់សាធារណៈ និងពង្រឹងសមត្ថភាពការងារកសាងផែនការអភិវឌ្ឍមូលដ្ឋាន ក្រោមអធិបតីភាពឯកឧត្តម ទេព ងន អនុប្រធាន ទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំសាលាខេត្តប៉ៃលិន ក្រោមកិច្ចសហការរៀបចំជាមួយនឹង វិទ្យស្ថានសភាកម្ពុជា (PIC) ដោយមានការអញ្ជើញចូលរួមពី សមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មន្ទីរពាក់ព័ន្ធ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ប្រធានសមាគមក្រុមប្រឹក្សា ក្រុង ស្រុក សង្កាត់ និងក្រុមប្រឹក្សាសង្កាត់ ខេត្តប៉ៃលិន ចំនួន ១៥០នាក់៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦