គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចភក្តី សាយ ឈុំ អញ្ជើញប្រារព្ធពិធីបង្សុកូល និងជួបសួរសុខទុក្ខ លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋ នៅភូមិកំណើត
2017-09-16 02:24:10

ព្រឹកថ្ងៃ១៣ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអញ្ជើញប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់ដួង វិញ្ញាណក្ខ័ន្ធ បុព្វការីជន និងញ្ញាតិកាទាំង៧សន្តាន របស់សម្តេច នៅភូមិកណ្តាលកោះ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
បន្ទាប់ពីបានប្រារព្ធ ពិធីតាមប្រពៃណី ព្រះពុទ្ធសាសនារួចមក សម្តេចភក្តី បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិកំណើតរបស់សម្តេច ប្រកបដោយមនោសញ្ចេតនា គោរព ស្រឡាញ់ រាប់អាន យ៉ាងស្និទ្ធស្នាលជាទីបំផុត។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦