គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ាន់ ឈឿនបានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខជាមួយកម្មករ កម្មការិនី ចំនួន៤,២៧០នាក់
2017-10-01 14:53:51

នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការ បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខជាមួយកម្មករ កម្មការិនី ចំនួន៤,២៧០នាក់ ក្រោមអធិបបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ កម្មករ កម្មការិនី ដែលបានមកជួបមានដូចជាប្រធានរដ្ឋបាល ប្រធានផ្នែក និងមេក្រុម ជំនួយការ មកពីរោងចក្រ ចំនួន៩៣ ផ្សេងគ្នា។ សម្តេចតេជោ បានកំណត់យករៀងរាល់ថ្ងៃអាទិត្យដើម្បីជួបសំណោះសំណាល សួរសុខទុក្ខ កម្មករ កម្មការិនី ហើយនៅរៀងរាល់ថ្ងៃពុធ សម្តេចនឹង អញ្ជើញចុះសួរសុខទុក្ខ កម្មករ កម្មការិនីតាមបណ្តារោងចក្រ សហគ្រាសនានា។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦