គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទេព ងន អនុប្រធានទី២​ព្រឹទ្ធសភាបានឡើង​ថ្លែងក្នុងមហាសន្និបាត​សភាជាតិ​​អន្តរសភា លើកទី១៣៧
2017-10-19 01:37:46

នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១២និង៣០នាទី ម៉ោងនៅសហពន្ធ័រូស្សី ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈប្រតិភូសភាជាតិកម្ពុជា បានឡើងថ្លែងក្នុងមហាសន្និបាតសភាជាតិអន្តរសភា លើកទី១៣៧ ស្តីពីការលើកកម្ពស់ពហុវប្បធម៌ និងសន្តិភាព តាមរយៈការសន្ទនាអន្តរជំនឿ និងអន្តរជាតិនៅវិមាន Tavrichesky ក្នុងទីក្រុង Saint Petersbur។ ក្នុងនោះដែរ សភាកម្ពុជាបានផ្តោតទៅ លើទិសដៅសំខាន់ ចំនួន៦ដូចជា៖
១. លើកកម្ពស់នីតិរដ្ឋ យុត្តិធម៌សង្គម និងភាពស្មើគ្នាចំពោះមុខច្បាប់
២. បង្កើនវប្បធម៌សន្ទនា វប្បធម៌ចែករំលែក និងវប្បធម៌ ចូលរួម
៣. បង្កើនទំនាក់ទំនងរវាងអង្គនីតិបញ្ញតិ្ត នីតិប្រតិបត្តិ អង្គតុលាការ ថ្នាក់ក្រោមជាតិ អង្គការក្រៅរដ្ឋាភិបាល និងសមាគមន៍
៤. ទប់ស្កាត់ឧបាយកលនយោបាយទុច្ចរិត ដែលអុចអាលការរើសអើងពូជសាសន៍ ការស្អប់ជនបរទេស និងភាពជ្រុលនិយមខាងនយោបាយ
៥. ទប់ស្កាត់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាពីមជ្ឈដ្ឋានអមិត្ត ដែលប្រើប្រាស់ប្រពន្ធ័ឃោសនា បណ្តាញសង្កម និងវេទិកានានា
៦. ជម្រុញដំណើរសមាហរណកម្មកម្ពុជាទៅក្នុងក្របខណ្ឌ័តំបន់ និងពិភពលោក៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦