គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញជួបសួរសុខទុក្ខប្រជាពលរដ្ឋ នឹងអាជ្ញាធរសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
2017-10-28 02:27:00

នៅព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៧ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញជួបសួរសុខទុក្ខប្រជាពលរដ្ឋ នឹងអាជ្ញាធរសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។បន្ទាប់ពីស្តាប់អាជ្ញាធរសង្កាត់ និងប្រជាពលរដ្ឋ ជម្រាបរាយការណ៍ អំពីសភាពការណ៍សន្តិសុខ សណ្តាប់ធា្នប់ក្នុងមូលដ្ឋាន ពីជីវភាពរស់ នៅប្រចាំថ្ងៃ មុខរបរ ការងារ របស់បងប្អូន សម្តេចភក្តី បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំ ជូនចំពោះបងប្អូន ប្រជាពលរដ្ឋ ហើយព្រមជាមួយនេះ សម្តេចភក្តី បានជម្រាបជូនអំពីសភាពការណ៍ថ្មីៗ របស់ប្រទេសជាតិ និងបានផ្តែផ្តាំសូមឲ្យអាជ្ញាធរសង្កាត់ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ រួមសាមគ្គី ឯកភាពគ្នាជាធ្លុងមួយ លើក កម្ពស់ជីវភាពរស់នៅ មុខរបរ ការងារ និងរួមកសាងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនឡើង ជាពិសេសរួមគ្នាការពារសុខសន្តិភាពរបស់សង្គមជាតិយើងសព្វថ្ងៃ ដែលយើងទាំងអស់គ្នាបានខិតខំប្រឹងប្រែង និងពុះពាររាល់ឧបសគ្គ និងការលំបាកយ៉ាងច្រើនមហិមា ដើម្បីទទួលបានដូចសព្វថ្ងៃនេះ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦