គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុក គង់លេខាធិការក្រុមសមាជិកព្រឹទ្ធសភា​​ប្រចាំភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី១ព្រឹទ្ធសភា​​ បានអញ្ជើញជួប សំណេះសំណាលជាមួយនិស្សិត​​ឈ្មោះ សាស់ សំណាង ដែលជាកូនរបស់ជនពិការ
2017-10-31 07:59:20

នាល្ងាចថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម អ៊ុក គង់ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួប សំណេះសំណាលជាមួយនិស្សិតឈ្មោះ សាស់ សំណាង ដែលជាកូនរបស់ជនពិការរស់នៅភូមិពាមតា ឃុំតាតោក ស្រុកសំឡូត ដែលជាឃុំ ដាច់ស្រយាលជាប់ព្រំដែនខេត្តកោះកុង និងនិស្សិតឈ្មោះ ទៀក សុខគា រស់នៅឃុំសំឡូត ស្រុកសំឡូត ដែលឯកឧត្តម បានទំនាក់ទំនង អាហារូបករណ៍ឱ្យរៀននៅសាកលវិទ្យាល័យបាត់ដំបង។ ឯកឧត្តម បានជួយដាស់តឿន ឱ្យពួកគាត់មានសង្ឃឹមទៅថ្ងៃអនាគត នឹង ខំប្រឹងប្រែងរៀនសូត្រឱ្យបានចប់មហាវិទ្យាល័យ ដើម្បីបម្រើជាតិមាតុភូមិរបស់យើង ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦